ព័ត៌មាន
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ផន ណារ៉ា បានអញ្ជើញចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី KHUC DANG TUAN នៅទីក្រុងហាណូយ ប្រទេសវៀតណាម
ត្រឡប់ក្រោយ
ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ផន ណារ៉ា អគ្គនាយរង អគ្គនាយដ្ឋានសម្ភារៈបច្ចេកទេស និងជានាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូ នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ អញ្ជើញចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី KHUC DANG TUAN មេបញ្ជាការ បញ្ជាការដ្ឋានវិទ្យុទាក់ទង កងទ័ពប្រជាជនវៀតណាម នៅទីបញ្ជាការវិទ្យុទាក់ទង នៅទីក្រុងហាណូយ សាធារណៈរដ្ឋសង្គមនិយមវៀតណាម។