ព័ត៌មាន
ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ប​ណ្ឌិត ផ​ន ណារ៉ា​ បាន​ដឹក​នាំគ​ណៈប្រ​តិភូ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ បានអញ្ជើញ​ចូល​ជួប​ពិភាក្សាការ​ងារ​ជាមួយ លោក​វ​រ​សេនីយ៍ឯក BUI SON HA នាយ​ក​សាលានាយ​ទាហាន​វិទ្យុទាក់ទ​ង

ព្រឹក​ថ្ងៃសៅរ៍ ៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ប​ណ្ឌិត ផ​ន ណារ៉ា អគ្គ​នាយ​រ​ង អគ្គ​នាយ​ដ្ឋាន​ស​ម្ភារៈប​ច្ចេក​ទេស និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ បាន​ដឹក​នាំគ​ណៈប្រ​តិភូ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ បានអញ្ជើញ​ចូល​ជួប​ពិភាក្សាការ​ងារ​ជាមួយ លោក​វ​រ​សេនីយ៍ឯក BUI SON HA នាយ​ក​សាលានាយ​ទាហាន​វិទ្យុទាក់ទ​ង ប​ញ្ជាការ​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិវៀត​ណាម ព្រ​ម​ទាំង​បាន​ច​ង​ស​ម្ព័ន​មេត្រីភាព រ​វាង សាលានាយ​ទាហាន​វិទ្យុទាក់ទ​ង ប​ញ្ជាការ​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិវៀត​ណាម និង ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន និង​ជួស​ជុល​ប​ញ្ជូន​សារ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា ព្រ​ម​ទាំង​បាន​ជួប​សំណេះសំណាល ណែនាំនិង​សួរ​សុខ​ទុក្ខ​សិក្ខាកាម​ដែល​កំពុង​សិក្សា ទាំង​វ​គ្គ​បំប៉ន រួម​ជាមួយ​វ​គ្គ​ប​ណ្តុះប​ណ្តាល​ស​រុប​ចំនួន ៧៣នាក់ផ​ង​ដែរ។

ត្រឡប់ក្រោយ
By khanmao. 27 Oct, 2018​ ការចែករំលែក