ព័ត៌មាន
ឯកឧត្តម ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល បានអញ្ជើញជាអធិបតីចូលរួម ត្រួតពិនិត្យទ័ពនិងដឹកនាំនាយទាហាន នាយទាហានរង ចំណុះនាយកដ្ឋានបញ្ជូនសារ ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីគោលនយោបាយឈ្នះ ឈ្នះ និងថតរូបអនុស្សាវរីយ៍រួមគ្នា
ត្រឡប់ក្រោយ
នៅព្រឹកថ្ងៃសៅរ៍ ១៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីចូលរួម ត្រួតពិនិត្យទ័ពនិងដឹកនាំនាយទាហាន នាយទាហានរង ចំណុះនាយកដ្ឋានបញ្ជូនសារ ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីគោលនយោបាយឈ្នះ ឈ្នះ និងថតរូបអនុស្សាវរីយ៍រួមគ្នា នៅវិមាននយោបាយឈ្នះ ឈ្នះ នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។