តួនាទី ភារកិច្ច របស់នាយកដ្ឋានបញ្ជូនសារ នៃក្រសួងការពារជាតិ

   នា​យក​ដ្ឋាន​បញ្ជូន​សារ​ គឺ​ជា​ស្ថា​ប័ន​មួយ​ចំ​ណុះ​ផ្ទាល់​ក្រ​សួង​ការ​ពារ​ជាតិ​ មាន​តួ​នា​ទី​ធ្វើ​ជា​សេនាធិការជូន​ក្រ​សួង​ការ​ពារ​ជាតិ​​លើ​ការ​ធា​នា​រៀប​ចំ​ ចាត់​ចែង​ ចាត់​តាំង​ គ្រប់​គ្រង​នូវ​ប្រ​ព័ន្ធ​ទាក់​ទង​តាម​មធ្យោ​បាយ​ប្រ​ព័ន្ធ​បច្ចេក​វិ​ទ្យា​អេ​ឡិច​ត្រូ​និក​ ទូរ​គ​មនាគមន៏​ និង​​ពត៌​មាន​វិ​ទ្យា​។ សម្រប​សម្រួល​រវាង​ក្រ​សួង​ការ​ពារ​ជាតិ​ ជា​មួយ​បណ្តា​ស្ថា​ប័ន​ កង​ឯក​ភាព​យោ​ធា​ បណ្តា​ស្ថា​ប័ន​ស៊ី​វិល​របស់​រាជ​រដ្ឋា​ភិ​បាល​ បណ្តា​​ក្រុម​ហ៊ុន​​នា​នា​ក្នុង​និង​ក្រៅ​ប្រ​ទេស​ ដែល​ពាក់​ព័ន្ធ​នឹង​​ វិ​ស័យ​​បច្ចេក​វិ​ទ្យា​អេ​ឡិក​ត្រូ​និក​ ទូរ​គមនាគមន៏​​​ និង​ពត៌​មាន​វិ​ទ្យា​។ ជា​អង្គ​ភាព​ខ្ពស់​បំ​ផុត​ ក្នុង​​កង​យោ​ធ​ពល​ខេម​រ​ភូមិន្ទ​ លើ​ផ្នែក​បញ្ជូន​សារ​តាម​មធ្យោ​បាយ​បច្ចេក​វិ​ទ្យា​អេ​ឡិច​ត្រូ​និក​ទូរគ​មនាគមន៏​ និង​ពត៌​មាន​វិ​ទ្យា​ និង​មាន​​ភារ:​កិច្ច​​ដូច​ខាង​ក្រោម​:

   -​ សិក្សា​ស្រាវ​ជ្រាវ​ ក​សាង​ និង​អនុវត្តន៏​នូវ​ផែន​ការ​ជា​យុទ្ធ​សាស្រ្ត​នៃ​គំ​រោង​ការ​ពារ​ និង​សន្តិ​សុខ​ជាតិ​ ដោយ​​​​ប្រើ​មធ្យោ​បាយ​​បច្ចេក​វិ​ទ្យា​​អេ​ឡិក​ត្រូ​និក​ទូរ​គមនាគមន៏​និង​ពត៌​មាន​វិ​ទ្យា​ ស្រប​តាម​គោល​ន​យោ​បាយ​ របស់​ក្រ​សួង​ការ​ពារ​ជាតិ​​ និង​រាជ​រដ្ឋា​ភិ​បាល​ ។

   - លើក​គំ​រោង​ និង​បំ​ពាក់​នូវ​សេច​ក្តី​ត្រូវ​ការ​ជាក់​ស្តែង​ រាល់​គ្រឿង​បំ​ពាក់​សម្ភារ:​បរិក្ខា​ផ្នែក​បច្ចេក​វិ​ទ្យា​​អេ​ឡិច​ត្រូ​និក​ទូរគមនាគមន៏​ និង​​ពត៌​​មាន​វិ​ទ្យា​ ជូន​ក្រ​សួង​ការ​ពារ​ជាតិ​ និង​ កង​យោ​ធ​ពល​ខេមរ​ភូមិន្ទ​ សម្រាប់​បច្ចុប្បន្ន​ភាព​​ និង​សម្រាប់​ចក្ខុវិស័យ​នា​ពេល​អនាគត​។

   -​ រៀប​ចំ​ចាត់​ចែង​ច្បាប់​ បទ​បញ្ញាតិ​ និង​សេច​ក្តី​កំ​ណត់​ផ្សេង​ៗ​ ជូន​ក្រ​សួង​ការ​ពារ​ជាតិ​ រាជ​រដ្ឋា​ភិ​បាល​ លើ​វិ​ស័យ​ការ​គ្រប់​គ្រង​ ប្រើ​ប្រាស់​​បណ្តា​​គ្រឿង​បំ​ពាក់​សម្ភារ:​បរិក្ខារ​ទាក់​ទង​គ្រប់​ប្រ​ភេទ​ និង​ការ​ប្រើ​ប្រាស់​ រលក​ហ្វ្រេ​កង់​ ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​។

   ​- ធា​នា​ រៀប​ចំ​ ចាត់​ចែង​ ចាត់​តាំង​ គ្រប់​គ្រង​ បណ្តាញ​ទាក់​ទង​ជូន​រាជ​រដ្ឋា​ភិ​បាល​ ក្រ​សួង​ការ​ពារ​ជាតិ​ និង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ឲ្យ​មាន​​ប្រ​សិទ្ធ​ភាព​ សុវត្តិភាព​ ជាក់​លាក់​ សំ​ងាត់​​ ​សន្តិ​សុខ​ ស្ថេរ​ភាព​ បំ​ផុត​ តាម​មធ្យោ​បាយ​សម្ភារ​​:​បរិក្ខា​ទាក់​ទង​វិ​ទ្យុ​រលក​ខ្លី​ (HF) រលក​ខ្លី​បំ​ផុត​ (VHF,UHF) វិ​ទ្យុ​ទូរ​ស័ព្ទ​ ប្រៃ​សណីយ៏​កង​ទ័ព​ ប្រ​ព័ន្ធ​អ៊ីន​ធឺ​ណែត​-អ៊ីន​ត្រា​ណែត​ (Internet-Intranet) បណ្តាញ​ខ្សែ​ទូរ​ស័ព្ទ​ និង​​ កាប​អុប​ទិច​ ប្រ​ព័ន្ធ​វិ​ទ្យុ​រ៉ា​ដា​ ប្រ​ព័ន្ធ​ត្រាំង​ឃីង​ (Trunking System) ផ្កាយ​រណប​ និង​មធ្យោ​បា​យ​ ទាក់​ទង​ផ្សេង​ៗ​ទៀត​ ដែល​ត្រូវ​ការ​ចាំ​បាច់​​ ។

   -​ រៀប​ចំ​ កែ​សម្រួល​ ណែ​នាំ​ តាម​ដាន​ការ​អនុវត្តន៏​នូវ​រចនា​សម្ព័ន្ធ​ ក្រប​ខ័ណ្ឌ​ផ្នែក​បញ្ជូន​សារ​ទូ​ទាំ​ង កង​​យោធ​ពល​ខេមរ​ភូមិន្ទ​ អោយ​បាន​​សម​ស្រប​​ទៅ​តាម​សេច​ក្តី​ត្រូវ​ការ​ជាក់​ស្តែង​នៃ​អង្គ​ភាព​និ​មួយ​ៗ​ ទាំង​​ក្រប​ខ័ណ្ឌ​ចាត់​តាំង​ គ្រឿង​បំ​ពាក់​ និង​ មនុស្ស​​ ។

   - រៀប​ចំ​ បង្កើត​ ធា​នា​ គ្រប់​គ្រង​ ថែរ​ក្សា​នូវ​គេ​ហ​ទំ​ព័រ​ របស់​ក្រ​សួ​ងការ​ពារ​ជាតិ​ និង​បណ្តា​ កង​ឯក​ភាព​ យោ​ធា​ទូ​ទាំង​ប្រ​ទេស​ ។

   - រៀប​ចំ​ បង្កើត​កម្ម​វិ​ធី​ បញ្ជូល​ គ្រប់​គ្រង​ ថែរ​ក្សា​ការ​ពារ​នូវ​ទិន្ន​ន័យ​ទាំង​អស់​របស់​កង​យោ​ពល​ ខេមរ​ភូមិន្ទ​ ទៅ​ក្នុង​មជ្ឍ​មណ្ឌល​​ទិន្ន​ន័យ​​(Data Center) របស់​ក្រ​សួង​ការ​ពារ​ជាតិ​ អោយ​មាន​ ប្រ​សិទ្ធ​ភាព​ សុវត្តិភាព​ សន្តិ​សុខ​បំ​ផុត​ ។

   - រៀប​ចំ​ ចាត់​ចែង​ ធា​នា​ គ្រប់​គ្រង​ យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​ លើ​វិ​ស័យ​សន្តិ​សុខ​ សុវត្តិភាព​ ផ្នែក​​បច្ចេក​ទេស​​អេ​ឡិច​ត្រូ​និក​ទូរគមនាគមន៏​​ និង​ពត៌​មាន​វិ​ទ្យា​ ជូន​រាជ​រដ្ឋា​ភិ​បាល​ ក្រ​សួង​ការ​ពារ​ជាតិ​​ និង​​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ។

   -​ រៀប​ចំ​ ចាត់​ចែង​ កំ​ណត់​ គ្រប់​គ្រង​នូវ​ការ​ប្រើ​ប្រាស់​រលក​ហ្វ្រេ​កង់​អោយ​មាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​ សំ​រាប់​ កង​យោធ​ពល​ខេម​រភូមិន្ទ​ ។

   - ហ្វឹក​ហ្វឺន​ បំ​ប៉ន​ និង​បណ្តុះ​បណ្តាល​ជំ​នាញ​បញ្ជូន​សារ​ ផ្នែក​បច្ចេក​វិ​ទ្យា​អេ​ឡិច​ត្រូ​និ​ក​ ទូរគមនាគមន៏​ និង​ពត៌​មាន​វិ​ទ្យា​ នូវ​ថ្នាក់​​បច្ចេក​​ទេស​​ប​ឋម​ មធ្យម​ និង​ឧត្តម​(វិស្វករ​) និង​មេ​បញ្ជា​ការ​ បញ្ជូន​សារ​គ្រប់​ថ្នាក់​ នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស​ សំ​ដៅ​ពង្រឹង​ពង្រីក​សម​ត្ថភាព​ជំ​នាញ​ អោយ​​សម​​ស្រប​ តាម​ការ​រីក​​ចំ​រើន​​របស់​​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ។

   -​ ថែ​រក្សា​ គ្រប់​គ្រង​ ឆ្នៃ​ប្រ​ឌិត​ ជួស​ជុល​ ផ្លាស់​ប្តូរ​ អោយ​បាន​ល្អ​ និង​មាន​គុណ​ភាព​ខ្ពស់​ នូវ​រាល់​ គ្រឿង​​បំ​ពាក់​​សម្ភារ:​​បរិក្ខា​​បញ្ជូន​សារ​​ទាំង​អស់​ អោយ​បាន​ត្រឹម​ត្រូវ​តាម​លក្ខណ:​បច្ចេក​ទេស​ ។

   - សិក្សា​ស្រាវ​ជ្រាវ​បន្ថែម​ដោយ​ឥត​ឈប់​ឈរ​នូវ​រាល់​សម្ភារ:​បរិក្ខា​ ផ្នែក​បច្ចេក​ទេស​អេ​ឡិច​ត្រូ​និក​ ទូរគ​មនាគមន៏​និង​ពត៌​មាន​វិ​ទ្យា​ ដែល​​ទំ​នើប​ៗ​ ដើម្បី​លើក​កំ​ពស់​សមត្ថភាព​យល់​ដឹង​បន្ថែម​ទៀត​ និង​​អាច​ធ្វើ​អោយ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ មាន​លទ្ធភាព​ធ្វើ​ម្ចាស់​ការ​ ប្រើ​ប្រាស់​​ ជួស​​ជុល​ ឬ​ឈាន​ ទៅ​​ផ​លិត​បាន​នូវ​គ្រឿង​បំ​លាស់​មួយ​ចំ​នួន​ ។

   - អនុវត្តន៏​ការ​ពង្រឹង​ និង​ពង្រីក​កិច្ច​ស​ហ​ប្រតិបត្តិការ​ស្វែង​រក​ការ​ឧបត្ថម​គាំ​ទ្រ​ ពី​បណ្តា​ប្រ​ទេស​ ជា​មិត្ត​ និង​បណ្តា​ក្រុម​ហ៊ុន​​ដែល​​កំ​ពុង​មាន​សេ​វា​កម្ម​ផ្នែក​បច្ចេក​វិ​ទ្យា​អេ​ឡិច​ត្រូ​និក​ទូរគមនាគមន៏​​ និង​ ពត៌​មាន​​វិ​ទ្យា​ ដើម្បី​បំ​ពាក់​ និង​រៀប​ចំ​ដល់​កង​យោ​ធ​ពល​ខេមរ​ភូមិន្ទ​ ។

   - ធ្វើ​របាយ​ការណ៏​បូក​សរុប​សកម្មភាព​ការ​ងារ​ និង​លើក​ទិស​ដៅ​ការ​ងារ​រួម​ប្រ​ចាំ​ខែ​ ត្រី​មាស​ ឆ​មាស​ ឆ្នាំ​ ជូន​ក្រ​សួង​ការ​ពារ​ជាតិ​ ។

   - អប់​រំ​ណែ​នាំ​ និង​លើក​កំ​ពស់​នូវ​វិ​ន័យ​ អត្តចរិក​ សីល​ធម៌​ របស់​យោ​ធិន​នៅ​ក្នុង​នា​យក​ដ្ឋាន​ ដើម្បី​​ពង្រីក​កិត្យា​នុ​ភាព​​របស់​​កង​យោធ​ពល​ខេម​រភូមិន្ទ​ ។ នា​យក​ដ្ឋាន​បញ្ជូន​សារ​ គឺ​ជា​ស្ថា​ប័ន​មួយ​ចំ​ណុះ​ផ្ទាល់​ក្រ​សួង​ការ​ពារ​ជាតិ​ មាន​តួ​នា​ទី​ធ្វើ​ជា​សេ​នា​ការ​ជូន​ក្រ​សួង​ការ​ពារ​ជាតិ​​លើ​ការ​ធា​នា​រៀប​ចំ​ ចាត់​ចែង​ ចាត់​តាំង​ គ្រប់​គ្រង​នូវ​ប្រ​ព័ន្ធ​ទាក់​ទង​តាម​មធ្យោ​បាយ​ប្រ​ព័ន្ធ​បច្ចេក​វិ​ទ្យា​អេ​ឡិច​ត្រូ​និក​ ទូរ​គ​មនាគមន៏​ និង​​ពត៌​មាន​វិ​ទ្យា​។ សម្រប​សម្រួល​រវាង​ក្រ​សួង​ការ​ពារ​ជាតិ​ ជា​មួយ​បណ្តា​ស្ថា​ប័ន​ កង​ឯក​ភាព​យោ​ធា​ បណ្តា​ស្ថា​ប័ន​ស៊ី​វិល​របស់​រាជ​រដ្ឋា​ភិ​បាល​ បណ្តា​​ក្រុម​ហ៊ុន​​នា​នា​ក្នុង​និង​ក្រៅ​ប្រ​ទេស​ ដែល​ពាក់​ព័ន្ធ​នឹង​​ វិ​ស័យ​​បច្ចេក​វិ​ទ្យា​អេ​ឡិក​ត្រូ​និក​ ទូរ​គមនាគមន៏​​​ និង​ពត៌​មាន​វិ​ទ្យា​។ ជា​អង្គ​ភាព​ខ្ពស់​បំ​ផុត​ ក្នុង​​កង​យោ​ធ​ពល​ខេម​រ​ភូមិន្ទ​ លើ​ផ្នែក​បញ្ជូន​សារ​តាម​មធ្យោ​បាយ​បច្ចេក​វិ​ទ្យា​អេ​ឡិច​ត្រូ​និក​ទូរគ​មនាគមន៏​ និង​ពត៌​មាន​វិ​ទ្យា​ និង​មាន​​ភារ:​កិច្ច​​ដូច​ខាង​ក្រោម​:

   -​ សិក្សា​ស្រាវ​ជ្រាវ​ ក​សាង​ និង​អនុវត្តន៏​នូវ​ផែន​ការ​ជា​យុទ្ធ​សាស្រ្ត​នៃ​គំ​រោង​ការ​ពារ​ និង​សន្តិ​សុខ​ជាតិ​ ដោយ​​​​ប្រើ​មធ្យោ​បាយ​​បច្ចេក​វិ​ទ្យា​​អេ​ឡិក​ត្រូ​និក​ទូរ​គមនាគមន៏​និង​ពត៌​មាន​វិ​ទ្យា​ ស្រប​តាម​គោល​ន​យោ​បាយ​ របស់​ក្រ​សួង​ការ​ពារ​ជាតិ​​ និង​រាជ​រដ្ឋា​ភិ​បាល​ ។

   - លើក​គំ​រោង​ និង​បំ​ពាក់​នូវ​សេច​ក្តី​ត្រូវ​ការ​ជាក់​ស្តែង​ រាល់​គ្រឿង​បំ​ពាក់​សម្ភារ:​បរិក្ខា​ផ្នែក​បច្ចេក​វិ​ទ្យា​​អេ​ឡិច​ត្រូ​និក​ទូរគមនាគមន៏​ និង​​ពត៌​​មាន​វិ​ទ្យា​ ជូន​ក្រ​សួង​ការ​ពារ​ជាតិ​ និង​ កង​យោ​ធ​ពល​ខេមរ​ភូមិន្ទ​ សម្រាប់​បច្ចុប្បន្ន​ភាព​​ និង​សម្រាប់​ចក្ខុវិស័យ​នា​ពេល​អនាគត​។

   -​ រៀប​ចំ​ចាត់​ចែង​ច្បាប់​ បទ​បញ្ញាតិ​ និង​សេច​ក្តី​កំ​ណត់​ផ្សេង​ៗ​ ជូន​ក្រ​សួង​ការ​ពារ​ជាតិ​ រាជ​រដ្ឋា​ភិ​បាល​ លើ​វិ​ស័យ​ការ​គ្រប់​គ្រង​ ប្រើ​ប្រាស់​​បណ្តា​​គ្រឿង​បំ​ពាក់​សម្ភារ:​បរិក្ខារ​ទាក់​ទង​គ្រប់​ប្រ​ភេទ​ និង​ការ​ប្រើ​ប្រាស់​ រលក​ហ្វ្រេ​កង់​ ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​។

   ​- ធា​នា​ រៀប​ចំ​ ចាត់​ចែង​ ចាត់​តាំង​ គ្រប់​គ្រង​ បណ្តាញ​ទាក់​ទង​ជូន​រាជ​រដ្ឋា​ភិ​បាល​ ក្រ​សួង​ការ​ពារ​ជាតិ​ និង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ឲ្យ​មាន​​ប្រ​សិទ្ធ​ភាព​ សុវត្តិភាព​ ជាក់​លាក់​ សំ​ងាត់​​ ​សន្តិ​សុខ​ ស្ថេរ​ភាព​ បំ​ផុត​ តាម​មធ្យោ​បាយ​សម្ភារ​​:​បរិក្ខា​ទាក់​ទង​វិ​ទ្យុ​រលក​ខ្លី​ (HF) រលក​ខ្លី​បំ​ផុត​ (VHF,UHF) វិ​ទ្យុ​ទូរ​ស័ព្ទ​ ប្រៃ​សណីយ៏​កង​ទ័ព​ ប្រ​ព័ន្ធ​អ៊ីន​ធឺ​ណែត​-អ៊ីន​ត្រា​ណែត​ (Internet-Intranet) បណ្តាញ​ខ្សែ​ទូរ​ស័ព្ទ​ និង​​ កាប​អុប​ទិច​ ប្រ​ព័ន្ធ​វិ​ទ្យុ​រ៉ា​ដា​ ប្រ​ព័ន្ធ​ត្រាំង​ឃីង​ (Trunking System) ផ្កាយ​រណប​ និង​មធ្យោ​បា​យ​ ទាក់​ទង​ផ្សេង​ៗ​ទៀត​ ដែល​ត្រូវ​ការ​ចាំ​បាច់​​ ។

   -​ រៀប​ចំ​ កែ​សម្រួល​ ណែ​នាំ​ តាម​ដាន​ការ​អនុវត្តន៏​នូវ​រចនា​សម្ព័ន្ធ​ ក្រប​ខ័ណ្ឌ​ផ្នែក​បញ្ជូន​សារ​ទូ​ទាំ​ង កង​​យោធ​ពល​ខេមរ​ភូមិន្ទ​ អោយ​បាន​​សម​ស្រប​​ទៅ​តាម​សេច​ក្តី​ត្រូវ​ការ​ជាក់​ស្តែង​នៃ​អង្គ​ភាព​និ​មួយ​ៗ​ ទាំង​​ក្រប​ខ័ណ្ឌ​ចាត់​តាំង​ គ្រឿង​បំ​ពាក់​ និង​ មនុស្ស​​ ។

   - រៀប​ចំ​ បង្កើត​ ធា​នា​ គ្រប់​គ្រង​ ថែរ​ក្សា​នូវ​គេ​ហ​ទំ​ព័រ​ របស់​ក្រ​សួ​ងការ​ពារ​ជាតិ​ និង​បណ្តា​ កង​ឯក​ភាព​ យោ​ធា​ទូ​ទាំង​ប្រ​ទេស​ ។

   - រៀប​ចំ​ បង្កើត​កម្ម​វិ​ធី​ បញ្ជូល​ គ្រប់​គ្រង​ ថែរ​ក្សា​ការ​ពារ​នូវ​ទិន្ន​ន័យ​ទាំង​អស់​របស់​កង​យោ​ពល​ ខេមរ​ភូមិន្ទ​ ទៅ​ក្នុង​មជ្ឍ​មណ្ឌល​​ទិន្ន​ន័យ​​(Data Center) របស់​ក្រ​សួង​ការ​ពារ​ជាតិ​ អោយ​មាន​ ប្រ​សិទ្ធ​ភាព​ សុវត្តិភាព​ សន្តិ​សុខ​បំ​ផុត​ ។

   - រៀប​ចំ​ ចាត់​ចែង​ ធា​នា​ គ្រប់​គ្រង​ យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​ លើ​វិ​ស័យ​សន្តិ​សុខ​ សុវត្តិភាព​ ផ្នែក​​បច្ចេក​ទេស​​អេ​ឡិច​ត្រូ​និក​ទូរគមនាគមន៏​​ និង​ពត៌​មាន​វិ​ទ្យា​ ជូន​រាជ​រដ្ឋា​ភិ​បាល​ ក្រ​សួង​ការ​ពារ​ជាតិ​​ និង​​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ។

   -​ រៀប​ចំ​ ចាត់​ចែង​ កំ​ណត់​ គ្រប់​គ្រង​នូវ​ការ​ប្រើ​ប្រាស់​រលក​ហ្វ្រេ​កង់​អោយ​មាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​ សំ​រាប់​ កង​យោធ​ពល​ខេម​រភូមិន្ទ​ ។

   - ហ្វឹក​ហ្វឺន​ បំ​ប៉ន​ និង​បណ្តុះ​បណ្តាល​ជំ​នាញ​បញ្ជូន​សារ​ ផ្នែក​បច្ចេក​វិ​ទ្យា​អេ​ឡិច​ត្រូ​និ​ក​ ទូរគមនាគមន៏​ និង​ពត៌​មាន​វិ​ទ្យា​ នូវ​ថ្នាក់​​បច្ចេក​​ទេស​​ប​ឋម​ មធ្យម​ និង​ឧត្តម​(វិស្វករ​) និង​មេ​បញ្ជា​ការ​ បញ្ជូន​សារ​គ្រប់​ថ្នាក់​ នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស​ សំ​ដៅ​ពង្រឹង​ពង្រីក​សម​ត្ថភាព​ជំ​នាញ​ អោយ​​សម​​ស្រប​ តាម​ការ​រីក​​ចំ​រើន​​របស់​​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ។

   -​ ថែ​រក្សា​ គ្រប់​គ្រង​ ឆ្នៃ​ប្រ​ឌិត​ ជួស​ជុល​ ផ្លាស់​ប្តូរ​ អោយ​បាន​ល្អ​ និង​មាន​គុណ​ភាព​ខ្ពស់​ នូវ​រាល់​ គ្រឿង​​បំ​ពាក់​​សម្ភារ:​​បរិក្ខា​​បញ្ជូន​សារ​​ទាំង​អស់​ អោយ​បាន​ត្រឹម​ត្រូវ​តាម​លក្ខណ:​បច្ចេក​ទេស​ ។

   - សិក្សា​ស្រាវ​ជ្រាវ​បន្ថែម​ដោយ​ឥត​ឈប់​ឈរ​នូវ​រាល់​សម្ភារ:​បរិក្ខា​ ផ្នែក​បច្ចេក​ទេស​អេ​ឡិច​ត្រូ​និក​ ទូរគ​មនាគមន៏​និង​ពត៌​មាន​វិ​ទ្យា​ ដែល​​ទំ​នើប​ៗ​ ដើម្បី​លើក​កំ​ពស់​សមត្ថភាព​យល់​ដឹង​បន្ថែម​ទៀត​ និង​​អាច​ធ្វើ​អោយ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ មាន​លទ្ធភាព​ធ្វើ​ម្ចាស់​ការ​ ប្រើ​ប្រាស់​​ ជួស​​ជុល​ ឬ​ឈាន​ ទៅ​​ផ​លិត​បាន​នូវ​គ្រឿង​បំ​លាស់​មួយ​ចំ​នួន​ ។

   - អនុវត្តន៏​ការ​ពង្រឹង​ និង​ពង្រីក​កិច្ច​ស​ហ​ប្រតិបត្តិការ​ស្វែង​រក​ការ​ឧបត្ថម​គាំ​ទ្រ​ ពី​បណ្តា​ប្រ​ទេស​ ជា​មិត្ត​ និង​បណ្តា​ក្រុម​ហ៊ុន​​ដែល​​កំ​ពុង​មាន​សេ​វា​កម្ម​ផ្នែក​បច្ចេក​វិ​ទ្យា​អេ​ឡិច​ត្រូ​និក​ទូរគមនាគមន៏​​ និង​ ពត៌​មាន​​វិ​ទ្យា​ ដើម្បី​បំ​ពាក់​ និង​រៀប​ចំ​ដល់​កង​យោ​ធ​ពល​ខេមរ​ភូមិន្ទ​ ។

   - ធ្វើ​របាយ​ការណ៏​បូក​សរុប​សកម្មភាព​ការ​ងារ​ និង​លើក​ទិស​ដៅ​ការ​ងារ​រួម​ប្រ​ចាំ​ខែ​ ត្រី​មាស​ ឆ​មាស​ ឆ្នាំ​ ជូន​ក្រ​សួង​ការ​ពារ​ជាតិ​ ។

   - អប់​រំ​ណែ​នាំ​ និង​លើក​កំ​ពស់​នូវ​វិ​ន័យ​ អត្តចរិក​ សីល​ធម៌​ របស់​យោ​ធិន​នៅ​ក្នុង​នា​យក​ដ្ឋាន​ ដើម្បី​​ពង្រីក​កិត្យា​នុ​ភាព​​របស់​​កង​យោធ​ពល​ខេម​រភូមិន្ទ​ ។