សារលិខិតស្វាគមន៍

ឯកឧត្តម ឧត្តមសេនីយ៏ឯក ផន ណារ៉ា

នាយក នាយកដ្ឋានបញ្ជូនសារ

   តាង​នាម​ឱ្យ​នា​យក​ នា​យក​ដ្ឋាន​បញ្ជូន​សារ​ នៃ​ក្រ​សួង​ការ​ពារ​ជាតិ​ ខ្ញុំ​មាន​ សេច​ក្តី​សោម​នស្ស​រីក​រាយ​ជា​ទី​បំ​ផុត​ និង​ សូម​សា្វ​គមន៍​យ៉ាង​ កក់​ក្តៅ​ ក្នុង​ការ​ចូល​មក​កាន់​គេ​ហ​ទំ​ព័រ​របស់​​ នា​យក​ដ្ឋាន​បញ្ជូន​សារ​ នៃ​ក្រ​សួង​ការ​ពារ​ជាតិ​ ។​

   ខ្ញុំ​សង្ឃឹម​ថា​ គេ​ហ​ទំ​ព័រ​នេះ​ នឹង​រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធិ​ភាព​ការ​ងារ​ ផ្លាស់​ប្តូរ​ប្រ​ភព​ព័ត៌​មាន​ផ្លូវ​ការណ៍​ ក្នុង​នា​យក​ដ្ឋាន​បញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ​ ពិ​សេស​ជា​មូល​ដ្ឋាន​ឯក​សារ​ស្រាវ​ជ្រាវ​លើ​វិ​ស័យ​បញ្ជូន​សារ​យ៉ាង​សំ​ខាន់​​ជូន​ប្រិយ៍​មិត្ត​ទស្ស​នា​ស្វែង​យល់​ ។

   នា​យក​ដ្ឋាន​បញ្ជូន​សារ​ យើង​​ខ្ញុំ​សង្ឃឹម​ថា​ប្រិយ៍​មិត្ត​ដែល​ទស្សនា​ គេ​ហ​ទំ​ព័រ​នេះ​ នឹង​ទទួល​បាន​ នូវ​ ចំ​ណេះ​ដឹង​បន្ថែម​ និង​ ពត៌​មាន​ផ្សេង​ៗ ពី​ នា​យក​ដ្ឋាន​បញ្ជូន​សារ​ និង​ វិ​ស័យ​ដ៏​ទៃ​ទៀត​របស់​នា​យក​ដ្ឋាន​បញ្ជូន​សារ​នៃ​ក្រ​សួង​ការ​ពារ​ជាតិ​ ។

   ជា​ទី​បញ្ចប់​ ខ្ញុំ​សូម​អំ​ពាវ​នាវ​ ដល់​ឯក​ឧត្តម​ លោក​ជំ​ទាវ​ ឧក​ញ៉ា​ អស់​លោក​ លោក​ស្រី​ ពិ​សេស​ប្អូន​ៗ យុវជន​ ចូល​រួម​ចំ​ណែក​ ទស្សនា​ គេ​ហ​ទំ​ព័រ​នា​យក​ដ្ឋាន​បញ្ជូន​សារ​ នៃ​ក្រ​សួង​ការ​ពារ​ជាតិ​ ឲ្យ​បាន​ច្រើន​កុះ​ក​រ​ និង​ ជួយ​ឧបត្ថម្ភ​គាំ​ទ្រ​ដល់​បេសកកម្ម​កសាង​ និង​ អភិវឌ្ឍន៍​វិ​ស័យ​បញ្ជូន​សារ​ ដើម្បី​ឈាន​ដល់​ឧត្តម​ភាព​ និង​​ សក្តានុពល​ ។

សូមអរគុណ!